បើក MekongHRM នៅលើទូរស័ព្ទរបស់អ្នក
អ្វីៗទាំងអស់ដែលអ្នកត្រូវការគឺនៅក្នុង Telegram។ គ្មានកម្មវិធីដាច់ដោយឡែក គ្មានពាក្យសម្ងាត់ និងគ្មានអ្វីត្រូវទាញយកពីហាងកម្មវិធីទេ។
មុនពេលចាប់ផ្តើម
- មាន Telegram នៅលើទូរស័ព្ទរបស់អ្នក។
- ក្រុមហ៊ុនបានភ្ជាប់គណនី Telegram របស់អ្នកទៅនឹងកំណត់ត្រាបុគ្គលិករួចហើយ។ បើមិនទាន់ទេ សូមមើល ការភ្ជាប់គណនី Telegram។
ជំហាន
- បើកការសន្ទនាជាមួយបត MekongHRM។
- ចុច Menu នៅបាតការសន្ទនា ឬចុចប៊ូតុងក្នុងសារណាមួយដែលបតបានផ្ញើមកអ្នក។
- កម្មវិធីបើកនៅក្នុង Telegram។ វាជាកម្មវិធីដដែល ទោះប្រើទូរស័ព្ទណាក៏ដោយ។
អ្វីដែលអ្នកគួរឃើញ
អេក្រង់ដើមមានឈ្មោះអ្នក និងក្រុមហ៊ុននៅខាងលើ បន្ទាប់មកកាតសម្រាប់ថ្ងៃនេះ ដែលមានប៊ូតុងធំមួយនៅបាតកាត។
កាតបង្ហាញកាលបរិច្ឆេទ និងម៉ោង រួចចន្លោះវេននីមួយៗ — វេនព្រឹក និង វេនរសៀល នៅថ្ងៃដែលមានពីរចន្លោះ — ជាមួយម៉ោងរបស់វា ស្លាកប្រាប់ពីស្ថានភាព (ទាន់ម៉ោង យឺតឬមុនប៉ុន្មាននាទី មិនទាន់ចាប់ផ្តើម ជាដើម) និងប្រអប់ពីរ ដែលមានម៉ោងអ្នកវាយចូល និងវាយចេញ។
ប៊ូតុងនោះជាអ្វីដែលអ្នកនឹងប្រើច្រើនជាងគេ។ វាប្រាប់ថានឹងកើតអ្វីបន្ទាប់ — ចូលវេន ពេលព្រឹក ចេញវេន ពេលអ្នកចេញ — ដូច្នេះអ្នកមិនចាំបាច់គិតថាត្រូវចុចមួយណាទេ។
នៅក្រោមកាត៖
- ដាក់សំណើ៖ ផ្លូវកាត់បួន។ សុំច្បាប់ ភ្លេចស្កេន និង ថែមម៉ោង បើកទម្រង់លើប្រភេទសំណើនោះ។ ផ្សេងៗ បើកទម្រង់ដោយមិនទាន់ជ្រើសប្រភេទ។
- សប្តាហ៍នេះ៖ សប្តាហ៍របស់អ្នកចាប់ពីថ្ងៃច័ន្ទ រង្វង់ពណ៌មួយក្នុងមួយថ្ងៃ ពណ៌ដូចក្នុងខែរបស់អ្នក។ ចុចលើថ្ងៃណាមួយ ដើម្បីបើកខែរបស់អ្នកនៅថ្ងៃនោះ។ ព្រួញទាំងពីរថយក្រោយមួយសប្តាហ៍ ឬទៅសប្តាហ៍ក្រោយ។
បន្ទាប់មកជាផ្លូវទៅកន្លែងផ្សេងៗ ដែលមានតួលេខនៅខាងស្តាំ បើមាន — ខែនេះ ចំនួនថ្ងៃច្បាប់ប្រចាំឆ្នាំដែលនៅសល់ បង្កាន់ដៃប្រាក់ខែចុងក្រោយ និងចំនួនសំណើដែលកំពុងរង់ចាំ៖
| នៅឯណា | មានអ្វី |
|---|---|
| តារាងវត្តមាន | ខែរបស់អ្នក ថ្ងៃមួយៗ។ មើល វត្តមាន និងបង្កាន់ដៃប្រាក់ខែរបស់អ្នក |
| ដាក់សំណើ | ច្បាប់ឈប់សម្រាក ការភ្លេចវាយម៉ោង ម៉ោងបន្ថែម ចំណាយ បុរេប្រទាន។ មើល ការដាក់សំណើ |
| សំណើរបស់ខ្ញុំ | អ្វីដែលអ្នកបានដាក់ និងវាទៅដល់ណាហើយ |
| សមតុល្យច្បាប់ | អ្នកនៅសល់ប៉ុន្មានថ្ងៃ |
| បង្កាន់ដៃប្រាក់ខែ | បង្កាន់ដៃទាំងអស់ ជួរមួយៗ |
| ខ្ញុំ និងការកំណត់ | ព័ត៌មានរបស់អ្នក ការរំលឹក និងភាសា |
បើអ្នកអនុម័តសំណើរបស់អ្នកដទៃ រង់ចាំខ្ញុំអនុម័ត នឹងលេចឡើងដែរ។
បើមានបញ្ហា
កម្មវិធីបើកបាន តែប្រាប់ថាអ្នកមិនទាន់ភ្ជាប់។ គណនី Telegram របស់អ្នកមិនទាន់ភ្ជាប់ទៅកំណត់ត្រាបុគ្គលិកទេ។ សួរ HR។
មិនឃើញប៊ូតុង Menu។ Telegram កំណែចាស់ខ្លះលាក់វា។ សូមធ្វើបច្ចុប្បន្នភាព Telegram ឬចុចប៊ូតុងក្នុងសារដែលបតបានផ្ញើ។
បង្ហាញខុសភាសា។ លើកដំបូងកម្មវិធីទាយតាមភាសាទូរស័ព្ទ បន្ទាប់មកតាមជម្រើសរបស់អ្នក។ មើល ការប្តូរភាសា។
កំណត់សម្គាល់
អត្ថបទនេះពន្យល់ពីរបៀបប្រើ MekongHRM។ ក្រុមហ៊ុនរបស់អ្នកចាត់ទុកយ៉ាងណាថាយឺត ឱ្យច្បាប់ប៉ុន្មានថ្ងៃ និងបើកប្រាក់អ្នកប៉ុន្មាន គឺជាការសម្រេចរបស់ក្រុមហ៊ុន មិនមែនរបស់កម្មវិធីទេ។
ពិនិត្យចុងក្រោយ 19/09/2026